សួរស្តីអ្នករាល់គ្នា !!! សូមស្វាគមន៏មកកាន់គេហទំព័រ ផ្សារខ្មែរ

គេហទំព័រ ផ្សារខ្មែរ គឺជាគេហទំព័រលក់ទំនិញដុំ និងរាយនៅប្រភេទទំនិញ រាប់ម៊ឺនមុខ តាមមប្រព័ន្ឋអនឡាញធំ និងថ្មីមួយសំរាប់កម្ពុជា ដែលផ្តល់ឪកាស់សំរាប់ដាក់តាំងលក់ បង្ហាញ រកទីផ្សារ បង្កើនប្រាក់ចំនេញដល់ម្ចាស់អាជីវកម្ម ផលិតករ កសិករក្នុងស្រុក ដែលគេហទំព័រនេះបង្កើតឡើងតាមគោលគំនិតស្ថាបនិកគេហទំព័រ លោកមាស សំអាន ជាប្រធានក្រុមហ៊ុនអេអ៊ី.រដ្ឋន:  (ខេមបូឌា) ឯ.ក និងក្រុមការងារបច្ចេកទេស ។ គេហទំព័រយើងខ្ញុំមានចុះកម្មសិទ្ឋបញ្ញា និងបទស្ថានគតិយុទ្ឋស្របតាមច្បាប់នៃព្រះរាជាណាចក្រ និងក្នុងតំបន់ ។ ជាមួយនិងបទពិសោធន៏ ដែលពួកយើងបានឆ្លងកាត់ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា យើងនិងអាចស្វែងរកទីផ្សារលក់ផលិតផលថ្មីមួយសំរាប់ក្នុង និងក្រៅស្រុកសំរាប់ប្រជាជនកម្ពុជា ។

ទស្សនះវិស័យរបស់គេហទំព័រ

គេហទំព័រយើងបង្កើតឡើង ដើម្បីបង្កើតមុខមាត់ថ្មីនៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ផ្នែកទីផ្សារលក់ដូរទំនិញតាមប្រព័ន្ឋ Digital network ប្រកបដោយនិរន្តរភាព និងទទួលបានផលចំនេញទាំងក្នុង និងក្រៅប្រទេស ។

បេសកម្មរបស់គេហទំព័រ

ដើម្បីបង្កើនភាពជឿនលឿននៃការប្រើប្រាស់ប្រព័ន្ឋ Digital marketing គុណភាព ផលិតផល សេវាកម្មដល់មនុស្សគ្រប់រូប និងរាល់អ្នកជំនួញ ម្ចាស់អាជីវកម្ម ផលិតករ កសិករ ដើម្បីជំរុញទីផ្សារផលិតផលក្នុងស្រុក និងលើកកម្ពស់សេដ្ឋកិច្ចនៃប្រទេសកម្ពុជាយើង ។

គុណតម្លៃរបស់គេហទំព័រយើង

ពួកយើងសហការណ៏គ្នាដោយមានភាពឆ្នៃប្រឌិត ផ្នែកផលិតផល ប្រព័ន្ឋបច្ចេកវិទ្យា គិតអំពីភាពងាយស្រួលក្នុងការប្រើប្រាស់ និងការរីកចំរើនរបស់ដៃគូសហការណ៏ ម្ចាស់អាជីវកម្ម ផលិតករ កសិករ និងអតិថិជនរបស់យើង ។

ចក្ខុវិស័យរបស់គេហទំព័រយើង

យើងគឺជាគេហទំព័រមួយ នៃអ្នកបង្កើតថ្មីផ្នែកពានិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ដែលមានភាពឆ្នៃប្រឌិត និងមានយុទ្ឋសាស្រ្តដែលផ្តោតទៅលើការរកដំណោះស្រាយថ្មីលើបញ្ហាប្រឈមផ្នែកទីផ្សារលក់ទំនិញ ដឹកជញ្ជូន និងទំនុកចិត្តរបស់អតិថិជនដែលកម្ពុជាកំពុងជួបប្រទះ ហើយការផ្តោតសំខាន់គឺបញ្ហាប្រឈមនាពេលបច្ចុប្បន្នលើទីផ្សាលក់ និងទិញដែលជាផលិតផលក្នុងប្រទេសកម្ពុជា និងការទូរទាត់ប្រាក់។